Marquee

សូមរីករាយជាមួយខ្ញុំ នូវការ Download ដោយសេរី​នឹងគ្មានដែនកំណត់​ដោយមិនគិតលុយគិតកាក់ គិតប្រាក់គិតសេន​ អ្វីឡើយ

Maquee style

សួស្តីប្រិយមិត្តទាំងអស់គ្នា ប្រសិនបើចង់បានSoftware អ្វីដែលថ្មីសូមសរសេរប្រាប់ខ្ញុំ តាមរយះCommand ខាងក្រោម ខ្ញុំនឹងUpload ជូនអ្នកទាំងអស់គ្នា សូមអគុណ៕

Welcome

Health

អារម្មណ៍​ស្រ្ដេស​ ពិត​ជា​ធ្វើ​ឲ្យ​សក់ស្កូវ​មែន​ទេ?

 
អារម្មណ៍​ស្រ្ដេស​ ធ្វើ​ឲ្យ​សក់​ស្កូវ​
ក្រុម ​អ្នក​វិទ្យាសាស្រ្ដ​របស់​សហរដ្ឋ​អាមេរិក​ បាន​រក​ឃើញ​ច្បាស់​ហើយ​ថា ការ​មាន​អារម្មណ៍​ស្រ្ដេស​ តប់​ប្រម៉ល់​ក្នុង​ចិត្ត គឺ​ពិត​ជា​នាំ​ឲ្យ​អ្នក​ប្រែ​ក្លាយ​ពី​សក់​ខ្មៅ ទៅ​ជាសក់​ស្កូវ​ទាំង​វ័យ​ក្មេង​បាន​។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ទេ វា​ក៏​បង្ក​ឲ្យ​មានការ​ខូច​ខាត​ DNA និង​នាំ​ឲ្យ​ឈាន​ទៅ​ដល់​ការ​កើន​គ្រោះថ្នាក់​នៃ​ការ​កើត​ជំងឺ​ផ្សេង​ៗ​ផង​ ដែរ​។ តាម​រយៈការ​ស្រាវ​ជ្រាវ​នេះ​បាន​បង្ហាញ​ថា ការ​មាន​អារម្មណ៍​ធុញ​ថប់​ តប់​ប្រម៉ល់​ខ្លាំង ឬ​ស្រ្ដេស​ នឹង​ធ្វើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​នូវ​កម្រិត​ប្រូតេអ៊ីន ដែល​រក្សា​សារពាង្គកាយ​យើង​ឲ្យ​មាន​សុខភាព​ល្អ​តាម​រយៈ​ការ​ការ​ពារ​កោសិកា​ របស់​យើង​ពី​ភាព​មិន​ប្រក្រតី​ផ្សេង​ៗ​។​
លោក​សាស្រ្ដា​ចារ្យ​ Robert Lefkowitz មក​ពី​សាកល​វិទ្យាល័យ​ Duke University នៅ​រដ្ឋ North Carolina សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ថា ការ​មាន​អារម្មណ៍ស្រ្ដេស​គឺ​ពិតជា​មិន​ល្អ​ចំពោះ​សុខ​ភាព​របស់​យើង ដែល​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​ច្រើន ទាំង​ផ្នែក​សម្រស់ ដូចជា​ធ្វើ​ឲ្យ​ស្កូវ​សក់ និង​ផ្នែក​សុខភាព​ទូទៅ​។
នៅ​ក្នុង​ការ​ធ្វើ​ពិសោធន៍​ទៅ​លើ​សត្វ​កណ្ដុរ​ ក្រុមអ្នក​ស្រាវ​ជ្រាវដែល​បាន​បោះ​ពុម្ភ​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ​ ក្នុង​ព្រឹត្ត​បត្រ Nature បាន​រក​ឃើញ​ថា មាន​ម៉ូលេគុល​ម្យ៉ាង​ដែល​អាច​បំផ្លាញ DNA របស់​យើង​បាន​។ រយៈពេល​៤សប្ដាហ៍​នៃ​ការ​ធ្វើ​ពិសោធន៍​លើ​សត្វ​កណ្ដុរ​នេះ បាន​បង្ហាញ​ថា សត្វ​កណ្ដុរ​បាន​បាត់​បង់​បរិមាណ​នៃ​សារធាតុ​ប្រូតេអ៊ីន ដែលមាន​ឈ្មោះ​ថា p53 ដែល​មាន​តួនាទី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​។
លោក វេជ្ជ​បណ្ឌិត Makoto Hara ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​នេះ​ដែរ​​ បាន​និយាយ​ថា ការ​សិក្សា​នេះ បានបង្ហាញថា ស្រ្ដេស​ ពិតជា​អាច​ធ្វើ​ឲ្យ​មានការ​កាត់​បន្ថយ​កម្រិត​នៃ p53 ពិត​ប្រាកដ​មែន​។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដដែល​នេះ ក៏​គ្រោង​នឹង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ជា​បន្ត​ទៅ​ទៀត ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​ និង​លម្អិត​ជាង​នេះ​ទៀត​

 

សាប៊ូកក់​សក់​​ ក៏អាច​ធ្វើ​ឲ្យ​អ្នក​ធាត់​បាន​ដែរ​

 
សាប៊ូ​កក់​សក់​អាច​ធ្វើ​ឲ្យ​ធាត់​
តើ ​អ្នក​ធ្លាប់មាន​អារម្មណ៍​ថា​ខ្លួន​អ្នក​នៅ​តែ​ធាត់ បើ​ទោះបី​ជា​អ្នក​ញ៉ាំ​អាហារ​បាន​ត្រឹម​ត្រូវ និង​ហាត់​ប្រាណ​បាន​ទៀង​ទាត់​ដែរ​ឬទេ? បើ​ដូច្នេះ​មែន​ អ្នកគួរ​តែ​ត្រួត​ពិនិត្យ​មើលផលិតផល​ថែរ​ក្សា​សម្រស់​របស់​អ្នក​ហើយ​! ការ​ស្រាវ​ជ្រាវ​ថ្មី​បំផុត​មួយ​ បាន​រក​ឃើញថា​ សារធាតុគីមី​ដែល​មាន​នៅ​ក្នុង​ផលិតផល​ថែរក្សា​សម្ផស្ស​មួយ​ចំនួន​ ដូច​ជា​សាប៊ូ​កក់​សក់​ ឡេ​លាប​ខ្លួន ឬ​ក៏​សាប៊ូ​ដុស​ខ្លួន​ជាដើម អាច​ធ្វើ​ឲ្យ​លោក​អ្នក​ឡើង​ទម្ងន់​បាន​។ ការ​ស្រាវ​ជ្រាវ​នេះ ក៏​បាន​រក​ឃើញ​ដែរ​ថា សារធាតុ​គីមី​ទាំង​នោះ អាច​បំផ្លាញ​ប្រព័ន្ធ​គ្រប់​គ្រង​ទម្ងន់​ធម្មជាតិ​នៃ​ដងខ្លួន​របស់​អ្នក​ផង​ ដៃរ​។
អ្នក​វិទ្យាសាស្រ្ដ​មក​ពី​មជ្ឈ​មណ្ឌល​ Mount Sinai Medical នៅ​ញូវយ៉កដែល​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​នេះ​​ បាន​បញ្ជាក់​ថា សារធាតុ Phthalates ដែល​ជា​សារធាតុគីមីម្យ៉ាង​ដែល​ជា​ធាតុ​ផ្សំ​ចំនួន​៧០% នៃ​ផលិត​ផល​ថែរក្សា​សម្ផស្ស​ ក៏​​ដូច​ជា​ផលិ​តផល​សម្អាត​នៅ​ក្នុង​ផ្ទះ​ផង​ដែរ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដដែល​នេះ ក៏​បាន​ធ្វើ​ការ​ព្រមាន​ផង​ដែរ​ថា សារធាតុ Bisphenol-A (BPA) ដែល​មាន​នៅ​ក្នុង​កំប៉ុង​អាហារ ដប​ប្លាស្ទិក (ដប​ទឹក​សុទ្ធ) ឬ​កំប៉ុង​ទឹក​ដោះ​គោក្មេង​ៗ ក៏​មាន​ផ្ទុក​ទៅ​ដោយ​កាឡូរី​ខ្ពស់​ផង​ដែរ​ ដែល​នេះ​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ធាត់​ដូច​គ្នា​។
សារធាតុ​គីមី​នេះ ក៏​ត្រូ​វ​បាន​គេ​ប្រើ​ប្រាស់​នៅ​ក្នុង​ផលិត​ផល​ក្មេង​លេង និង​ជា​ពិសេស​នៅ​ក្នុង​ផលិត​ផល​គ្រឿង​សម្អាង​ ដូច​ជា​ឡេ សាប៊ូ​ ទឹក​អប់​ជាដើម​ ប៉ុន្ដែ​បើ​នៅក្នុង​រាង​កាយ​មនុស្ស​វិញ​ សារធាតុ​គីមី​នេះ ដើរ​តួ​នាទី​ជា​អ្នក​ធ្វើ​ឲ្យ​អ្នក​ធាត់ ដោយ​វា​បាន​បំផ្លាញ​អ័រម៉ូនដែល​ជួយ​ធ្វើ​ឲ្យ​មាន​ភាព​ប្រក្រតី​នៅ​ក្នុង​ការ ​លូត​លាស់​នៃ​រាង​កាយ​។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ស្រី​ Maida Galvez ដែល​បាន​ចូល​រួម​ស្រាវ​ជ្រាវ​នេះ​ដែរ បាន​និយាយ​ប្រាប់​ថា ទោះ​ជា​សារធាតុ​គីមី​ទាំង​នេះ​ អាច​ធ្វើ​ឲ្យអ្នក​ធាត់​ ប៉ុន្ដែ​អ្នក​ក៏​អាច​ការពារ​បាន​ផង​ដែរ​។ ការ​ការ​ពារ គឺ​អ្នក​ត្រូវ​ប្រើ​ផលិ​ត​ផល​ដែល​គ្មាន​បន្ថែម​សារធាតុ​ក្រអូប ឬ​គ្មាន​សារធាតុ phthalates។

 

វិធី​ធ្វើ​ឲ្យ​ធ្មេញ​របស់​អ្នក​ ស

 
white teethអ្វី ​ដែល​មនុស្ស​ចាប់​អារម្មណ៍​ជាង​គេ​ប្រាកដ​ជា​ស្នាម​ញ​ញឹម​របស់​អ្នក។ ហើយ​ស្នាម​ញញឹម​របស់​អ្នក មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាល់​តែ​ធ្មេញ​របស់​អ្នក​ស្អាត​ហើយ​ស។ បើ​ធ្មេញ​របស់​អ្នក​បាក់ មាន​ដង្កូវ​ស៊ី ឬក៏​មានពណ៌​លឿង​វិញ នោះ​គ្មាន​អ្នកណា​ចង់​និ​យាយ​ជា​មួយ​អ្នក​ទ្បើយ។ បើ​ចង់​ឲ្យ​ធ្មេញ​របស់​អ្នក​ស្អាត​ ហើយ​ស អ្នក​ត្រូវ​ធ្វើ​ដូច​ខាង​ក្រោម៖
ជំហាន​ទី១  ដុសធ្មេញ មួយ​ថ្ងៃ ២ដង ពេល​ព្រឹក​ម្តង និង​ពេល​យប់​ម្តងជា​ប្រចាំ​។ ប្រើ​ថ្នាំ​ដុស​ធ្មេញ​ពីរ​ប្រ​ភេទ មួយ​សំរាប់​ឲ្យ​ធ្មេញ​ស និង​មួយ​ទៀត​សំរាប់​បំបាត់​ក្លិន​។​
ជំហានទី២  ជួប​គ្រូពេទ្យ​ធ្មេញ​ ក្នុង​រយៈពេល ៦ខែ​ម្តង ព្រោះ​នៅ​ពេទ្យ​ធ្មេញ​គេ​អាច​សំអាត​ធ្មេញ​របស់​សព្វ​កន្លែង ហើយ​គេ​មាន​ថ្នាំ​ដែល​ជួយ​ឲ្យ​ធ្មេញ​របស់​យើង​ស​បាន​ទៀត​ផង។
 ​ជំហានទី៣  នៅ​ពេលដែល​ញុំាទឹក​​តែ ឬ​ស្រា​ក្រហម យើង​គួរ​ប្រើ បំពង់បឺត ហើយ​អ្នក​ត្រូវ​ដុះ​ធ្មេញ​របស់​អ្នក​ចេញ​នៅ​ពេល​អ្នកញុំា​អា​ហារ​រួច។ កុំ​ញុំា​អា​ហារ​ដែល​មាន​ជាតិ​អា​ស៊ីត​ច្រើន​ ព្រោះ​វា​ធ្វើ​ឲ្យ​ធ្មេញ​របស់​អ្នក​ឆាប់​ពុក។
ជំហានទី៤  ឈប់​ជក់បារី ព្រោះ​ថា​បារី​អាច​ធ្វើ​ឲ្យ​ធ្មេញ​អ្នក​ទ្បើង​ពណ៌​លឿង​បាន។
ជំហានទិ៥ ពាក់​គ្រឿង​អលង្ការ ធ្វើ​ពី​ប្រាក់ ឬ​មាន​ដាំ​ពេជ្រ វា​ជួយ​ឲ្យ​ធ្មេញ​របស់​យើង​មើល​ទៅ​ឃើញ​ពណ៌​ស។
ជំហានទី​៦  លាប​ក្រេម ពណ៌​ក្រ​ហម ឬ​ពណ៌​ខៀវ អាច​ជួយ​ឲ្យ​គេ​មើល​ទៅ​ឃើញ​ធ្មេញ​យើង​ពណ៌​ស តែ​បើយើង​លាប​ពណ៌ លឿង​ ឬ​ពណ៌​ទឹក​ក្រូច​វិញ អាច​ធ្វើ​ឲ្យ​ធ្មេញ​របស់​អ្នក​មើល​ទៅ​ចេញ​ទៅ​ជា​ពណ៌​លឿង​ដែរ។

ភេសជ្ជៈ​ប្រាំ​ប្រភេទ​ដែល​ជួយ​ឲ្យ​ស្រក​ទម្ងន់​

 
ទឹក​បន្លែ
គ្រាន់ ​តែអង្គុយ​ស្ងៀម​មួយ​កន្លែង​ ហើយ​ញ៉ាំ​ភេសជ្ជៈ​ ក៏​អាច​សម្រក​ទម្ងន់​បាន​ដែរ តើ​ពិត​ជា​ល្អ​ណាស់​មែនទេ​? យ៉ាង​ហោច​ណាស់ ក៏​ស្រួល​ជាង​ ការតម​ចំណីរ​អាហារ ឬ​ការ​ចំណាយ​ពេល​ដើម្បី​ទៅ​ក្លឹប​ហាត់​ប្រាណ​ដែរ​មែនទេ? ដោយ​សារ​ឃើញ​មាន​ភាព​ងាយ​ស្រួល​បែប​នេះ​ហើយ ទើប​ថ្ងៃ​នេះ​ ខ្មែរ​សារិកា​សូមនាំ​មក​ជូន​ប្រិយ​មិត្តនូវ​ភេសជ្ជៈ​ប្រាំ​ប្រភេទ​ដែល​ជួយ​ សម្រក​ទម្ងន់​បាន​៖ ១- ទឹក​បន្លែ​
ទឹក​បន្លែ​ គឺ​ពិត​ជា​ភេសជ្ជៈ​មួយប្រភេទ​ដែល​ជួយ​ឲ្យអ្នកសម្រក​ទម្ងន់បាន មិន​ថា​ដាក់​កំប៉ុង ដប ឬ​ទើប​តែកិន​ថ្មី​ៗ​នោះ​ទេ​។ វា​មាន​ផ្ទុក​នូវ​សារធាតុ ហ្វៃ​ប៊ើ និង​ធាតុផ្សំ​ដែល​សារពាង្គកាយ​របស់​អ្នក​ត្រូវ​ការ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​។
ទឹក​បន្លែ អាច​ធ្វើ​ឲ្យ​លោក​អ្នក​ញ៉ាំ​អាហារ​តិច​ ហើយ​វា​ជា​ជម្រើស​មួយ​ដែល​ល្អ​ជាង​ទឹក​ផ្លែ​ឈើ​ (ទឹក​ផ្លែ​ឈើ​ភាគ​ច្រើន​ធ្វើ​ឲ្យ​កើន​ទម្ងន់​) ក្នុង​ការ​ធ្វើ​ឲ្យ​គីឡូ​របស់​លោក​អ្នក​ធ្លាក់​ចុះ ដោយ​សារ​តែ​វា​មាន​កាឡូរី​ទាប និង​ជាតិ​ស្ករ​ក៏​ទាបដែរ​។ ទោះ​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​អ្នក​មិន​អាច​រក​ទឹក​បន្លែ​បាន​ទេ អ្នក​ក៏​អាច​រើស​យក​នូវ​ទឹក​ផ្លែ​ឈើ​ដែល​គ្មាន​បន្ថែម​ជាតិ​ស្ករ​។​
២- ទឹក​ត្រជាក់​
ទឹក​ គឺ​ជា​ភេសជ្ជៈ​មួយ​ដែល​មិន​មាន​តម្លៃ​ថ្លៃ និង​មាន​ប្រសិទ្ធ​ភាព​បំផុត​ ក្នុង​ការ​ធ្វើ​ឲ្យ​លោក​អ្នក​ស្រក​ទម្ងន់​បាន​។ អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ទឹក គឺ​មិន​មាន​នូវ​កាឡូរី​សូម្បី​តែ​បន្តិច​។​
ទឹក​ត្រជាក់​មួយ​កែវ អាច​ជួយ​ដុត​បំផ្លាញ​កាឡូរី​ក្នុង​សារពាង្គកាយ​របស់​អ្នក ធ្វើ​ឲ្យ​អ្នក​ឆ្អែត ហើយ​នឹង​ជួយ​ជម្រុញ​ការ​គិត​របស់​ខួរ​ក្បាល​ទៀត​ផង​។​ មិន​ត្រឹម​តែ​ប៉ណ្ណោះ​ទេ វា​ក៏​ជួយ​បំផ្លាយ​នូវ​សារធាតុ​ពុល​ក្នុងរាង​កាយ​ ហើយ​នឹង​ជួយ​ថែ​រក្សា​រាង​កាយ​របស់​យើង​ឲ្យ​មាន​សុខភាព​ល្អ និង​ស្រស់​ស្រាយ​អារម្មណ៍ទៀតផង​។
៣- កាហ្វេ​ខ្មៅ​
ភេសជ្ជៈ​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​ស្គម​ដែរ​នោះ គឺ​កាហ្វេ​ខ្មៅ​។ កាហ្វេ​ជា​ភេសជ្ជៈ​ដែល​មាន​កាឡូរី​តិច ស្ទើ​តែ​សូន្យ​ ប្រសិន​​អ្នក​មិន​លាយ​អ្វីចូល (កាហ្វេ​ខ្មៅ​)។ សារជាតិ​កាហ្វេអ៊ីន​ ដែលមាន​នៅ​ក្នុង​កាហ្វេ អាច​ជួយ​ជម្រុញ​នូវ​កម្រិត​ថាម​ពល​ និង​ការ​គិត​របស់​ខួរក្បាល​ទៀត​ផង​។ បន្ថែម​លើ​នេះ​ទៀត កាហ្វេ​គឺ​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម ដែល​អាច​ជួយ​ធ្វើ​ឲ្យ​លោក​អ្នក​ស្រស់​ស្រស់​ និង​បង្កើន​នូវការ​ផ្ដោត​អារម្មណ៍​លើ​អ្វី​មួយ​បាន​ច្បាស់​លាស់​។​
៤-ទឹក​ដោះ​គោ​ស្រស់​
ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ឲ្យ​ចង្កេះ​របស់​អ្នក​ស្វ៊ែលស្អាត ដោយ​ការ​ស្រក​ទម្ងន់ ចូរ​កុំ​ភ្លេច​បន្ថែម​នូវ​ទឹក​ដោះ​គោ​ស្រស់​ទៅ​ក្នុង​អាហា​រ​របស់លោក​អ្នក​។ វា​គឺ​ជា​ប្រភព​ដ៏​ល្អ​ប្រសើរ​នៃ​ប្រូតេអ៊ីន វីតាមីន​ដេ និង​កាល់​ស្យូម ដោយ​គ្មាន​បន្ថែម​នូវ​សារធាតុ​ដែល​ធ្វើ​ឲ្យ​ធាត់​។ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ និង​ជំនួយ​សាច់​ដុំ​​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​ជួយ​ដុត​បំផ្លាញ​ភាព​ធាត់ និង​ជម្រុញ​ការគិត​បាន​ទៀត​ផង​។​
៥- តែ​បៃ​តង​
តែ​បៃ​តង​ គឺ​ជា​ភេសជ្ជៈ​ដែល​កំពុង​ពេញ​និយម​មួយ​នា​ពេល​បច្ចុប្បន្ន​នេះ​។ អ្នក​ប្រហែលជា​មិន​ទាន់​ដឹង​ទេថា ភេសជ្ជៈ​ដ៏​ឆ្ងាញ់​មួយ​នេះ គឺ​ជា​ភេសជ្ជៈ​ដែល​ល្អ​បំផុត​ក្នុង​ការ​ជួយ​ឲ្យ​ស្រក​ទម្ងន់​បាន​។ វា​មាន​សារធាតុ​ប្រឆាំង​នឹង​អុក​ស៊ីត​កម្ម ជួយ​បង្កើន​ថាម​ពល និងដុត​បំផ្លាញ​សារធាតុ​ដែល​ធ្វើ​ឲ្យ​ធាត់​ក្នុង​សារពាង្គកាយ​។​
សរុប​មក​វិញ​ ការ​ចង់​ធ្វើ​ឲ្យ​ខ្លួន​អ្នក​មាន​រូប​រាង​ស្អាត​ មិន​ធាត់​ជ្រុល បង្កើនភាព​សិច​ស៊ី​ ចូរអ្នក​បន្ថែម​នូវ​ភេសជ្ជៈ​ទាំង​៥ ខាង​លើ​នេះទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​លោក​អ្នក​។

 

  ឆ្មា​ប្រហែល​អាចជួយ​មនុស្ស​ឲ្យ​ព្យា​បាល​អេដស៍បាន


cat can ressit fivសត្វ ​ឆ្មា​ដែល​អ្នក​ធ្លាប់​ឃើញ​រាល់​ថ្ងៃ ខ្លះ​ដើរ​តាម​ផ្លូវ​សារធារណៈ ខ្លះ​ដេក​លើ​គ្រែ​ផ្តៅរបស់​អ្នក ខ្លះ​ទៀត​កំពុង​ដេញ​ចាប់កណ្តុរ និង​ខ្លះ​ទៀត​កំពុង​តែ​លួច​ត្រី​របស់​អ្នក គឺ​ជា​​សត្វ​គួរ​ឲ្យ​ស្រលាញ់ ហើយ​មាន​មនុស្សជា​ច្រើន​ស្រលាញ​ថ្នាក់​ថ្នម​វា ដោយ​សារ​តែ​មុខ​ដ៏​គួរ​ឲ្យ​ស្រលាញ់​របស់វា និង​រោម​ដ៏ទន់​ដូច​សម្លី។ នេះ​គឺ​ជា​អ្វី​ដែល​យើង​ដឹង តែ​អ្វី​ដែល​យើង​មិន​ដឹង​នោះ​គឺ​ សត្វ​ឆ្មា​អាច​ជួយ​មនុស្ស​ឲ្យ​គេច​ផុត​​ពីជំងឺ អេដស៍បាន​។
តើ​រឿង​នេះ​វា​ពិត​មែន​ដែរ​ឬ​ទេ?
យើង​សិក្សាទាំងអស់គ្នាលើ​ករណី​នេះ៖
មិន​ថា​មនុស្ស​ ឬ​សត្វ​ឆ្មា​ទេ​សុទ្ធ​តែ​អាច​កើត​ជំងឺ​អេដស៍​ទាំង​អស់គ្នា គ្រាន់​តែ​ជំងឺ​អេដស៍​នោះ​វា​មាន​ឈ្មោះ​ខុស​គ្នា។ សម្រាប់​មនុស្ស​មេរោគ​អេដស៍ គឺ HIV (human immunodeficiency virus) ដូច​ដែល​អ្នក​បាន​រៀន​ស្រាប់​  HIV មិន​មែន​ជា​ប្រភេទ​មេរោគ​​កាច​សាហាវ​នោះ​ទេ វាគ្រាន់​តែ​ជា​មេរោគ​មួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​របស់អ្នក​​ចុះ​ខ្សោយ​តែ ​ប៉ុណ្ណោះ។ ដូច​មនុស្ស​ដែរ ឆ្មា​ក៏​មាន​មេរោគ​ប្រ​ភេទ​នេះដែរ​ គឺ​ជា​មេរោគ​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការ​ពារ​របស់សត្វ​ឆ្មា​​ចុះ​ខ្សោយ ដែល​គេ​បាន​ដាក់​ឈ្មោះ​មេរោគ​នោះ​ថា FIV (feline immunodeficiency virus )​ [ពាក្យ​ថា feline បក​មក​ថា ទាក់ទង​នឹង​សត្វ​ឆ្មា]។
អ្នកស្រាវ​ជ្រាវ​ដឹង​ថា មនុស្ស​ និង​សត្វ​ឆ្មា មិន​អាច​មាន​អ្វី​យក​ឈ្នះ​មេរោគ HIV ឬ FIV នេះ​ទេ។​
អ្វី​ដែល​អ្នក​ស្រាវ​ជ្រាវ​របស់​អាមេរិក និង​ជប៉ុន​កំពុង​សិក្សា​ នោះ​គឺ​គេ​បាន​យក​ឈាម​សត្វ​ស្វា​ដែល​អាច​ប្រយុទ្ធ​ជា​មួយ​នឹង មេរោគ​នេះ ហើយ​បូក​ផ្សំ​ជា​មួយ​និង ប្រតេអ៊ីន GFP ដែល​បាន​មក​ពី​ខ្ញែ​សមុទ្រ (jellyfish) ដែល​ប្រូ​តេអ៊ីន​នេះ​ជួយ​ឲ្យ​ឆ្មា​មាន​ពន្លឺ ដើម្បី​ឲ្យ​គេ​ងាយ​ស្រួល​ក្នុង​ការ​ពិនិត្រ​មើល​កោសិកា​របស់​សត្វ​ឆ្មា។ ត្រង់​ចំណុច​នេះ​មិន​សូវ​សំខាន់ប៉ុន្មានទេ​អ្វី​ដែល​គួរ​ចាប់អារម្មណ៍​នោះ​ គឺ អ្នក​ស្រាវ​ជ្រាវ​គេ​បាន​យក ប្រព័ន្ធ​ការពារ​របស់​សត្វ ស្វា និង​ ប្រូតេអ៊ីន​របស់ សត្វ​ខ្ញែ​សមុទ្រ​ទៅ​ចាក់​នៅ​ក្នុង​សត្វ​ឆ្មា។ ហើយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​លោក Dr Poeschla បាន​យក​ឈាម​របស់ឆ្មា​នោះ​មក​ពិនិត្យ​មើល គេ​ឃើញ​ថា​វា​មាន​កង​ការពារ​ដែលអាច​ប្រយុទ្ធ​ នឹង​មេរោគ FIVបាន​ ហើយ​កូន​របស់​សត្វ​ឆ្មា​នេះ​ក៏​មាន​កង​ការពារ​នេះ​ដែរ។ តែ​គេ​មិន​ទាន់​ដឹង​ថា​កង​ការពារ​នេះ​អាច​ប្រយុទ្ធ​ប្រឆាំងយក​ឈ្នះ​​នឹង មេរោគ FIV នៅ​ទ្បើយ​ទេ គឺ​រង​ចាំ​មើល​បន្តិច​ទៀត​សិន។
បើ​តាម​លោក Dr Poeschla ប្រសិន​បើ​ឆ្មា​អាច​ការពារ​ខ្លួន​វា​ពី​មេរោគ អេដស៍​ឆ្មា​បាន នោះ​មនុស្ស​យើង​ក៏​ប្រ​ហែល​ជា​អាច​ការ​ពារ​ខ្លួន​ពី​មេរោគ​អេដស៍​មនុស្ស​បាន ​ដែរ។
តែ​អ្វីៗ​ទាំង​អស់​គឺ​ស្ថិត​ក្នុង​ការ​ស្រាវ​ជ្រាវ​នៅទ្បើយ​មិន​ទាន់​អាច​សន្និដ្ឋានថា​ជា​ស្អី​មួយ​​បាន​នៅទ្បើយ​ទេ។


ស្រា​ក៏​អាច​ជួយ​ឲ្យ​ស្រ្ដីមាន​សុខ​ភាព​ល្អបាន​ដែរ​



ស្រ្ដីកំពុង​ញ៉ាំ​ស្រា
ការ ​សិក្សា​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ថ្មី​មួយ​បាន​បង្ហាញ​ថា ស្រ្ដី​ដែល​ញ៉ាំ​ស្រាក្នុង​ចំនួន​តិចល្មម ពោល​គឺ​ មួយ​កែវ​ ទៅ​ពីរ​កែវ​ក្នុង​មួយ​ថ្ងៃ​ ឲ្យ​បាន​ទៀត​ទាត់ នឹង​ធ្វើ​ឲ្យ​ស្រ្ដីមាន​សុខ​ភាព​ល្អ​នៅ​ពេល​ចាស់ទៅ​។ យោង​តាម​អ្នក​ជំនាញ​ ឱកាស​ដែល​ធ្វើ​ឲ្យ​ស្រ្ដី​ប្រឈម​មុខ​នឹង​ជំងឺ​ច្រើន​ គឺ​នៅ​ពេល​ដែល​ស្រ្ដី​ឈានចូល​ដល់​វ័យ​៧០ឆ្នាំឡើង​ទៅ ប៉ុន្ដែ​ការ​សិក្សា​នេះ​បាន​រក​ឃើញ​ថា ស្រ្ដី​ដែល​ញ៉ាំ​ស្រា​ក្នុង​កម្រិត​តិចល្មម​ក្នុង​វ័យ​កណ្ដាល​ នឹង​អាច​កាត់​បន្ថយ​ហានីភ័យ​នៃ​ជំងឺ​នា​ពេល​ចាស់​នោះ ដូច​ជា​ជំងឺ​ខួរក្បាល​ ការ​ធ្លាក់​ទ្រុធ​ទ្រោម​ផ្នែក​រាងកាយ​ជា​ដើម​។​
លោកវេជ្ជ​បណ្ឌិត Qi Sun ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ រួម​នឹងអ្នក​ស្រាវ​ជ្រាវ​ផ្សេង​ទៀត ដែល​មក​ពី​សាលា​ពេទ្យ​ដ៏​ល្បី​ គឺ Harvard School of Public Health នៅ​ Boston បានបញ្ជាក់​ថា ក្រសួង​កសិកម្ម​របស់អាមេរិក​ក៏​បាន​ណែនាំ​ឲ្យ​ប្រជា​ជន​ញ៉ាំ​ស្រា​ ក្នុងកម្រិតមួយ​តិច​ល្មម​ដែរ មិន​មែន​អត់សោះ​នោះ​ទេ ជាក់ស្ដែង​គឺ​មួយ​កែវ​សម្រាប់​ស្រ្ដី និង​ពីរ​កែវ​សម្រាប់​បុរស​ ព្រោះ​វា​អាចជួយ​ដល់​សុខ​ភាព​បាន​។ ចំណែក​ឯ​ការ​សិក្សា​នា​ពេល​នេះ គឺ​រឹត​តែ​ច្បាស់​ថែម​ទៀត​ថា ការ​ញ៉ាំ​ស្រា​ពេល​វ័យ​កណ្ដាល នឹងមានប្រយោជន៍​នៅ​ពេល​ចាស់​ទៅ​ ជា​ពិសេស​គឺ​ស្រ្ដី​។
ការ​ស្រាវ​ជ្រាវ​នេះ​បាន​ធ្វើ​ឡើង​ទៅ​លើ​ស្រ្ដី​ចំនួន ១៤០០០នាក់ ហើយ​អ្នក​ទាំង​អស់​នោះ​ ត្រូវ​បាន​គេ​សួរ​អំពី​បរិមាណ​ញ៉ាំ​ស្រា​របស់​ពួក​គេ​។ ជា​លទ្ធផល​បាន​បង្ហាញ​ថា ស្រ្ដី​ដែល​ញ៉ាំ​ស្រា​ក្នុង​កម្រិត​សម​ល្មម​ អាច​រីករាយ​នឹង​ជីវិត​ដ៏​ល្អ​ប្រសើរ​នៅ​ពេល​ដែល​ពួកគេ​ចាស់​ទៅ​ (មិនរួម​បញ្ចូល​ទាំង​អ្នក​ជក់បារី អ្នកមានប្រវត្ដិ​គ្រួសារ​ធ្លាប់កើត​ជំងឺបេះដូង និង​អ្នក​ធាត់​ខ្លាំង​នោះ​ទេ)។
ឱកាស​នៃ​ការ​ទទួល​បានសុខ​ភាព​ល្អ​ បានកើន​ឡើង​ចំនួន ២៨ភាគ​រយ ចំពោះស្រ្ដី​ដែល​ញ៉ាំស្រា​តែ​មួយ​ ទៅ​ពីរ​កែវ​ជារៀងរាល់ថ្ងៃ ខណៈ​ដែល ១៩ភាគ​រយ​សម្រាប់​អ្នក​ដែល​ផឹក​ពី​កន្លះ​កែវ ទៅ​មួយ​កែវ​ពេញ​ក្នុង​មួយ​ថ្ងៃ​។
ការ​សិក្សា​នេះក៏​បាន​រក​ឃើញ​ដែរ​ថា ស្រ្ដី​ដែល​ញ៉ាំ​ស្រា​ចាប់ពី​៥កែវ​ ទៅ​៧កែវ​ក្នុង​មួយសប្ដាហ៍​ ក៏​ទទួល​បាន​ប្រយោជន៍​សុខ​ភាព​ស្រដៀង​គ្នា​នោះ​ដែរ​។


ការ​សើច គឺ​ជា​ឱសថ​ព្យាបាល​ជំងឺ​បេះ​ដូង​ដ៏​សកិ្ត​សិទ្ធិ​

  

ការ​សើច​ដែល​ចេញ​ពី​ចិត្ត​
តើ ​អ្នក​ជឿ​ទេ​ថា ការ​សើច​ គឺជា​ឱសថ​ដ៏​ល្អ​បំផុត​? ជា​ការ​ពិត​ណាស់ ការ​សើច​ពិត​ជា​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​បេះ​ដូង​របស់​អ្នក​។ ការ​សិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​ វិទ្យាល័យ​ Maryland School of Medicin នៅ​រដ្ឋ​ម៉ារីលែន សហរដ្ឋ​អាមេរិក​ បាន​រក​ឃើញ​ថា ការ​សើច​ដោយ​ចេញ​ពី​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ​ អាច​ជួយ​បង្កើន​មុខ​ងារ​នៃ​សរសៃ​ឈាម​បាន​។ ការ​ស្រាវ​ជ្រាវ​នេះ​បាន​បង្ហាញ​ថា ការ​មើល​រឿង​កំប្លែង​ ឬ​កម្មវិធី​ទូរទស្សន៍​ណា​ដែល​កំប្លែង គឺពិតជា​ល្អ​ចំពោះ​សុខ​ភាព​ ហើយ​ការ​សើច​ដោយ​ចេញ​ពី​ចិត្ត (មិន​មែន​សើច​ទាំង​បង្ខំ ឬ​ធ្វើ​ជា​សើច​នោះ​ទេ) មាន​ភាព​វិជ្ជ​មាន​ចំពោះ​មុខ​ងារ​​នៃ​បេះ​ដូង ខណៈ​ដែល​អារម្មណ៍​ធុញ​ទ្រាន់ ស្រ្ដេស ឬ​ការ​មើល​រឿង​គួរ​ឲ្យ​ខ្លាច ធ្វើ​ឲ្យ​សរសៃ​ឈាម​តឹង​ណែន ដែល​អាច​ប៉ះ​ពាល់​ដល់​មុខ​ងារ​នៃ​បេះ​ដូង​ ដែល​ជា​ទូទៅ​អាច​ឈាន​ទៅ​ដល់​មាន​បញ្ហា​បេះ​ដូង។
នៅក្នុង​ការ​សិក្សា​នេះ លោកសាស្រ្ដាចារ្យ​ Michael Miller និង​សហការី​របស់​គាត់​ បាន​ធ្វើ​ចាប់​តាំង​ពី​ជាង​១០ឆ្នាំមុន​មក​ម្លេះ ហើយ​បាន​ធ្វើ​​ការ​ស្ទង់​មតិ​ទៅ​លើ​មនុស្ស​ ៣០០នាក់ ទាំង​មាន និង​​គ្មាន​ជំងឺ​បេះ​ដូង។
ក្រោយ​ពី​ធ្វើ​ការ​សិក្សា​អស់​រយៈ​ពេល​ជា​យូរ​រួច​មក​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ​បាន​រក​ឃើញថា អ្នក​ដែល​ចូល​ចិត្ត​មើល​រឿង​បែប​រន្ធត់ ឬ​រឿង​ដែល​ស្រ្ដេស​ គឺ​មាន​សុខ​ភាព​មិន​សូវ​ល្អ ដោយ​សារ​តែ​ការ​បន្ថយ​ប្រព័ន្ធ​ឈាម​រត់​។ ចំណែក​ឯ​ក្រុម​អ្នក​ដែល​មើល​រឿង​បែប​កំប្លែង​វិញ​ មាន​ភាព​ប្រសើរ​ជាង ដោយ​សារ​តែ​សរសៃ​ឈាម​បាន​ដំណើរ​ការ​បានយ៉ាង​ល្អ​។
ក្រោយ​ពី​វិភាគ​រួច​មក ក្រុម​របស់​លោក Miller បាន​រក​ឃើញ​ថាមាន​ភាព​ខុស​គ្នា​នៃ​ដំណើរ​ឈាម​រត់​រវាង អ្នក​ដែល​សើច និង​អ្នក​ដែល​មានអារម្មណ៍​ស្រ្ដេស​ចំនួន​ ៣០ ទៅ​៥០%។
មិន​ត្រឹម​តែ​មានប្រយោជន៍​ចំពោះ​បេះ​ដូង​ប៉ុណ្ណោះ​ទេ ក្រុម​អ្នកស្រាវ​ជ្រាវ​ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​សើច​គឺ​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​ខ្លាំង​ណាស់​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ការ​សិក្សា​ផ្សេង​ទៀត នឹង​ត្រូវ​ធ្វើឡើង​ ដើម្បី​ដឹង​ឲ្យ​កាន់​តែ​ច្បាស់​ពី​ទំនាក់​ទំនង​នៃ​ការ​សើច ជាមួយ​នឹង​សុខ​ភាព​បេះដូង​។

ប្រភពដើមមកពី​ http://www.khmersarika.com/