អារម្មណ៍ស្រ្ដេស ពិតជាធ្វើឲ្យសក់ស្កូវមែនទេ?
លោកសាស្រ្ដាចារ្យ Robert Lefkowitz មកពីសាកលវិទ្យាល័យ Duke University នៅរដ្ឋ North Carolina សហរដ្ឋអាមេរិក បានថ្លែងថា ការមានអារម្មណ៍ស្រ្ដេសគឺពិតជាមិនល្អចំពោះសុខភាពរបស់យើង ដែលអាចបង្កឲ្យមានផលប៉ះពាល់ជាច្រើន ទាំងផ្នែកសម្រស់ ដូចជាធ្វើឲ្យស្កូវសក់ និងផ្នែកសុខភាពទូទៅ។
នៅក្នុងការធ្វើពិសោធន៍ទៅលើសត្វកណ្ដុរ ក្រុមអ្នកស្រាវជ្រាវដែលបានបោះពុម្ភលទ្ធផលនៃការស្រាវជ្រាវនេះ ក្នុងព្រឹត្តបត្រ Nature បានរកឃើញថា មានម៉ូលេគុលម្យ៉ាងដែលអាចបំផ្លាញ DNA របស់យើងបាន។ រយៈពេល៤សប្ដាហ៍នៃការធ្វើពិសោធន៍លើសត្វកណ្ដុរនេះ បានបង្ហាញថា សត្វកណ្ដុរបានបាត់បង់បរិមាណនៃសារធាតុប្រូតេអ៊ីន ដែលមានឈ្មោះថា p53 ដែលមានតួនាទីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។
លោក វេជ្ជបណ្ឌិត Makoto Hara ដែលជាអ្នកស្រាវជ្រាវនេះដែរ បាននិយាយថា ការសិក្សានេះ បានបង្ហាញថា ស្រ្ដេស ពិតជាអាចធ្វើឲ្យមានការកាត់បន្ថយកម្រិតនៃ p53 ពិតប្រាកដមែន។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវដដែលនេះ ក៏គ្រោងនឹងធ្វើការស្រាវជ្រាវជាបន្តទៅទៀត ដើម្បីឲ្យកាន់តែច្បាស់ និងលម្អិតជាងនេះទៀត
សាប៊ូកក់សក់ ក៏អាចធ្វើឲ្យអ្នកធាត់បានដែរ
អ្នកវិទ្យាសាស្រ្ដមកពីមជ្ឈមណ្ឌល Mount Sinai Medical នៅញូវយ៉កដែលបានធ្វើការស្រាវជ្រាវនេះ បានបញ្ជាក់ថា សារធាតុ Phthalates ដែលជាសារធាតុគីមីម្យ៉ាងដែលជាធាតុផ្សំចំនួន៧០% នៃផលិតផលថែរក្សាសម្ផស្ស ក៏ដូចជាផលិតផលសម្អាតនៅក្នុងផ្ទះផងដែរ។
ក្រុមអ្នកស្រាវជ្រាវដដែលនេះ ក៏បានធ្វើការព្រមានផងដែរថា សារធាតុ Bisphenol-A (BPA) ដែលមាននៅក្នុងកំប៉ុងអាហារ ដបប្លាស្ទិក (ដបទឹកសុទ្ធ) ឬកំប៉ុងទឹកដោះគោក្មេងៗ ក៏មានផ្ទុកទៅដោយកាឡូរីខ្ពស់ផងដែរ ដែលនេះនឹងធ្វើឲ្យលោកអ្នកធាត់ដូចគ្នា។
សារធាតុគីមីនេះ ក៏ត្រូវបានគេប្រើប្រាស់នៅក្នុងផលិតផលក្មេងលេង និងជាពិសេសនៅក្នុងផលិតផលគ្រឿងសម្អាង ដូចជាឡេ សាប៊ូ ទឹកអប់ជាដើម ប៉ុន្ដែបើនៅក្នុងរាងកាយមនុស្សវិញ សារធាតុគីមីនេះ ដើរតួនាទីជាអ្នកធ្វើឲ្យអ្នកធាត់ ដោយវាបានបំផ្លាញអ័រម៉ូនដែលជួយធ្វើឲ្យមានភាពប្រក្រតីនៅក្នុងការ លូតលាស់នៃរាងកាយ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រី Maida Galvez ដែលបានចូលរួមស្រាវជ្រាវនេះដែរ បាននិយាយប្រាប់ថា ទោះជាសារធាតុគីមីទាំងនេះ អាចធ្វើឲ្យអ្នកធាត់ ប៉ុន្ដែអ្នកក៏អាចការពារបានផងដែរ។ ការការពារ គឺអ្នកត្រូវប្រើផលិតផលដែលគ្មានបន្ថែមសារធាតុក្រអូប ឬគ្មានសារធាតុ phthalates។
វិធីធ្វើឲ្យធ្មេញរបស់អ្នក ស
អ្វី ដែលមនុស្សចាប់អារម្មណ៍ជាងគេប្រាកដជាស្នាមញញឹមរបស់អ្នក។ ហើយស្នាមញញឹមរបស់អ្នក មើលទៅគួរឲ្យចាប់អារម្មណ៍ទាល់តែធ្មេញរបស់អ្នកស្អាតហើយស។ បើធ្មេញរបស់អ្នកបាក់ មានដង្កូវស៊ី ឬក៏មានពណ៌លឿងវិញ នោះគ្មានអ្នកណាចង់និយាយជាមួយអ្នកទ្បើយ។ បើចង់ឲ្យធ្មេញរបស់អ្នកស្អាត ហើយស អ្នកត្រូវធ្វើដូចខាងក្រោម៖
ជំហានទី១ ដុសធ្មេញ មួយថ្ងៃ ២ដង ពេលព្រឹកម្តង និងពេលយប់ម្តងជាប្រចាំ។ ប្រើថ្នាំដុសធ្មេញពីរប្រភេទ មួយសំរាប់ឲ្យធ្មេញស និងមួយទៀតសំរាប់បំបាត់ក្លិន។
ជំហានទី២ ជួបគ្រូពេទ្យធ្មេញ ក្នុងរយៈពេល ៦ខែម្តង ព្រោះនៅពេទ្យធ្មេញគេអាចសំអាតធ្មេញរបស់សព្វកន្លែង ហើយគេមានថ្នាំដែលជួយឲ្យធ្មេញរបស់យើងសបានទៀតផង។
ជំហានទី៣ នៅពេលដែលញុំាទឹកតែ ឬស្រាក្រហម យើងគួរប្រើ បំពង់បឺត ហើយអ្នកត្រូវដុះធ្មេញរបស់អ្នកចេញនៅពេលអ្នកញុំាអាហាររួច។ កុំញុំាអាហារដែលមានជាតិអាស៊ីតច្រើន ព្រោះវាធ្វើឲ្យធ្មេញរបស់អ្នកឆាប់ពុក។
ជំហានទី៤ ឈប់ជក់បារី ព្រោះថាបារីអាចធ្វើឲ្យធ្មេញអ្នកទ្បើងពណ៌លឿងបាន។
ជំហានទិ៥ ពាក់គ្រឿងអលង្ការ ធ្វើពីប្រាក់ ឬមានដាំពេជ្រ វាជួយឲ្យធ្មេញរបស់យើងមើលទៅឃើញពណ៌ស។
ជំហានទី៦ លាបក្រេម ពណ៌ក្រហម ឬពណ៌ខៀវ អាចជួយឲ្យគេមើលទៅឃើញធ្មេញយើងពណ៌ស តែបើយើងលាបពណ៌ លឿង ឬពណ៌ទឹកក្រូចវិញ អាចធ្វើឲ្យធ្មេញរបស់អ្នកមើលទៅចេញទៅជាពណ៌លឿងដែរ។
ភេសជ្ជៈប្រាំប្រភេទដែលជួយឲ្យស្រកទម្ងន់
ទឹកបន្លែ គឺពិតជាភេសជ្ជៈមួយប្រភេទដែលជួយឲ្យអ្នកសម្រកទម្ងន់បាន មិនថាដាក់កំប៉ុង ដប ឬទើបតែកិនថ្មីៗនោះទេ។ វាមានផ្ទុកនូវសារធាតុ ហ្វៃប៊ើ និងធាតុផ្សំដែលសារពាង្គកាយរបស់អ្នកត្រូវការ ដើម្បីធ្វើឲ្យអ្នកស្រកទម្ងន់បាន។
ទឹកបន្លែ អាចធ្វើឲ្យលោកអ្នកញ៉ាំអាហារតិច ហើយវាជាជម្រើសមួយដែលល្អជាងទឹកផ្លែឈើ (ទឹកផ្លែឈើភាគច្រើនធ្វើឲ្យកើនទម្ងន់) ក្នុងការធ្វើឲ្យគីឡូរបស់លោកអ្នកធ្លាក់ចុះ ដោយសារតែវាមានកាឡូរីទាប និងជាតិស្ករក៏ទាបដែរ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនអាចរកទឹកបន្លែបានទេ អ្នកក៏អាចរើសយកនូវទឹកផ្លែឈើដែលគ្មានបន្ថែមជាតិស្ករ។
២- ទឹកត្រជាក់
ទឹក គឺជាភេសជ្ជៈមួយដែលមិនមានតម្លៃថ្លៃ និងមានប្រសិទ្ធភាពបំផុត ក្នុងការធ្វើឲ្យលោកអ្នកស្រកទម្ងន់បាន។ អ្វីដែលល្អបំផុតសម្រាប់ទឹក គឺមិនមាននូវកាឡូរីសូម្បីតែបន្តិច។
ទឹកត្រជាក់មួយកែវ អាចជួយដុតបំផ្លាញកាឡូរីក្នុងសារពាង្គកាយរបស់អ្នក ធ្វើឲ្យអ្នកឆ្អែត ហើយនឹងជួយជម្រុញការគិតរបស់ខួរក្បាលទៀតផង។ មិនត្រឹមតែប៉ណ្ណោះទេ វាក៏ជួយបំផ្លាយនូវសារធាតុពុលក្នុងរាងកាយ ហើយនឹងជួយថែរក្សារាងកាយរបស់យើងឲ្យមានសុខភាពល្អ និងស្រស់ស្រាយអារម្មណ៍ទៀតផង។
៣- កាហ្វេខ្មៅ
ភេសជ្ជៈមួយទៀតដែលធ្វើឲ្យលោកអ្នកស្គមដែរនោះ គឺកាហ្វេខ្មៅ។ កាហ្វេជាភេសជ្ជៈដែលមានកាឡូរីតិច ស្ទើតែសូន្យ ប្រសិនអ្នកមិនលាយអ្វីចូល (កាហ្វេខ្មៅ)។ សារជាតិកាហ្វេអ៊ីន ដែលមាននៅក្នុងកាហ្វេ អាចជួយជម្រុញនូវកម្រិតថាមពល និងការគិតរបស់ខួរក្បាលទៀតផង។ បន្ថែមលើនេះទៀត កាហ្វេគឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយធ្វើឲ្យលោកអ្នកស្រស់ស្រស់ និងបង្កើននូវការផ្ដោតអារម្មណ៍លើអ្វីមួយបានច្បាស់លាស់។
៤-ទឹកដោះគោស្រស់
ប្រសិនបើអ្នកចង់ធ្វើឲ្យចង្កេះរបស់អ្នកស្វ៊ែលស្អាត ដោយការស្រកទម្ងន់ ចូរកុំភ្លេចបន្ថែមនូវទឹកដោះគោស្រស់ទៅក្នុងអាហាររបស់លោកអ្នក។ វាគឺជាប្រភពដ៏ល្អប្រសើរនៃប្រូតេអ៊ីន វីតាមីនដេ និងកាល់ស្យូម ដោយគ្មានបន្ថែមនូវសារធាតុដែលធ្វើឲ្យធាត់។ មិនត្រឹមតែធ្វើឲ្យឆ្អឹងរឹងមាំ និងជំនួយសាច់ដុំប៉ុណ្ណោះទេ វាក៏អាចជួយដុតបំផ្លាញភាពធាត់ និងជម្រុញការគិតបានទៀតផង។
៥- តែបៃតង
តែបៃតង គឺជាភេសជ្ជៈដែលកំពុងពេញនិយមមួយនាពេលបច្ចុប្បន្ននេះ។ អ្នកប្រហែលជាមិនទាន់ដឹងទេថា ភេសជ្ជៈដ៏ឆ្ងាញ់មួយនេះ គឺជាភេសជ្ជៈដែលល្អបំផុតក្នុងការជួយឲ្យស្រកទម្ងន់បាន។ វាមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ជួយបង្កើនថាមពល និងដុតបំផ្លាញសារធាតុដែលធ្វើឲ្យធាត់ក្នុងសារពាង្គកាយ។
សរុបមកវិញ ការចង់ធ្វើឲ្យខ្លួនអ្នកមានរូបរាងស្អាត មិនធាត់ជ្រុល បង្កើនភាពសិចស៊ី ចូរអ្នកបន្ថែមនូវភេសជ្ជៈទាំង៥ ខាងលើនេះទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់លោកអ្នក។
ឆ្មាប្រហែលអាចជួយមនុស្សឲ្យព្យាបាលអេដស៍បាន
សត្វ ឆ្មាដែលអ្នកធ្លាប់ឃើញរាល់ថ្ងៃ ខ្លះដើរតាមផ្លូវសារធារណៈ ខ្លះដេកលើគ្រែផ្តៅរបស់អ្នក ខ្លះទៀតកំពុងដេញចាប់កណ្តុរ និងខ្លះទៀតកំពុងតែលួចត្រីរបស់អ្នក គឺជាសត្វគួរឲ្យស្រលាញ់ ហើយមានមនុស្សជាច្រើនស្រលាញថ្នាក់ថ្នមវា ដោយសារតែមុខដ៏គួរឲ្យស្រលាញ់របស់វា និងរោមដ៏ទន់ដូចសម្លី។ នេះគឺជាអ្វីដែលយើងដឹង តែអ្វីដែលយើងមិនដឹងនោះគឺ សត្វឆ្មាអាចជួយមនុស្សឲ្យគេចផុតពីជំងឺ អេដស៍បាន។
តើរឿងនេះវាពិតមែនដែរឬទេ?
យើងសិក្សាទាំងអស់គ្នាលើករណីនេះ៖
មិនថាមនុស្ស ឬសត្វឆ្មាទេសុទ្ធតែអាចកើតជំងឺអេដស៍ទាំងអស់គ្នា គ្រាន់តែជំងឺអេដស៍នោះវាមានឈ្មោះខុសគ្នា។ សម្រាប់មនុស្សមេរោគអេដស៍ គឺ HIV (human immunodeficiency virus) ដូចដែលអ្នកបានរៀនស្រាប់ HIV មិនមែនជាប្រភេទមេរោគកាចសាហាវនោះទេ វាគ្រាន់តែជាមេរោគមួយធ្វើឲ្យប្រព័ន្ធការពាររបស់អ្នកចុះខ្សោយតែ ប៉ុណ្ណោះ។ ដូចមនុស្សដែរ ឆ្មាក៏មានមេរោគប្រភេទនេះដែរ គឺជាមេរោគដែលធ្វើឲ្យប្រព័ន្ធការពាររបស់សត្វឆ្មាចុះខ្សោយ ដែលគេបានដាក់ឈ្មោះមេរោគនោះថា FIV (feline immunodeficiency virus ) [ពាក្យថា feline បកមកថា ទាក់ទងនឹងសត្វឆ្មា]។អ្នកស្រាវជ្រាវដឹងថា មនុស្ស និងសត្វឆ្មា មិនអាចមានអ្វីយកឈ្នះមេរោគ HIV ឬ FIV នេះទេ។
អ្វីដែលអ្នកស្រាវជ្រាវរបស់អាមេរិក និងជប៉ុនកំពុងសិក្សា នោះគឺគេបានយកឈាមសត្វស្វាដែលអាចប្រយុទ្ធជាមួយនឹង មេរោគនេះ ហើយបូកផ្សំជាមួយនិង ប្រតេអ៊ីន GFP ដែលបានមកពីខ្ញែសមុទ្រ (jellyfish) ដែលប្រូតេអ៊ីននេះជួយឲ្យឆ្មាមានពន្លឺ ដើម្បីឲ្យគេងាយស្រួលក្នុងការពិនិត្រមើលកោសិការបស់សត្វឆ្មា។ ត្រង់ចំណុចនេះមិនសូវសំខាន់ប៉ុន្មានទេអ្វីដែលគួរចាប់អារម្មណ៍នោះ គឺ អ្នកស្រាវជ្រាវគេបានយក ប្រព័ន្ធការពាររបស់សត្វ ស្វា និង ប្រូតេអ៊ីនរបស់ សត្វខ្ញែសមុទ្រទៅចាក់នៅក្នុងសត្វឆ្មា។ ហើយក្រុមអ្នកស្រាវជ្រាវរបស់លោក Dr Poeschla បានយកឈាមរបស់ឆ្មានោះមកពិនិត្យមើល គេឃើញថាវាមានកងការពារដែលអាចប្រយុទ្ធ នឹងមេរោគ FIVបាន ហើយកូនរបស់សត្វឆ្មានេះក៏មានកងការពារនេះដែរ។ តែគេមិនទាន់ដឹងថាកងការពារនេះអាចប្រយុទ្ធប្រឆាំងយកឈ្នះនឹង មេរោគ FIV នៅទ្បើយទេ គឺរងចាំមើលបន្តិចទៀតសិន។
បើតាមលោក Dr Poeschla ប្រសិនបើឆ្មាអាចការពារខ្លួនវាពីមេរោគ អេដស៍ឆ្មាបាន នោះមនុស្សយើងក៏ប្រហែលជាអាចការពារខ្លួនពីមេរោគអេដស៍មនុស្សបាន ដែរ។
តែអ្វីៗទាំងអស់គឺស្ថិតក្នុងការស្រាវជ្រាវនៅទ្បើយមិនទាន់អាចសន្និដ្ឋានថាជាស្អីមួយបាននៅទ្បើយទេ។
ការ សិក្សាដ៏គួរឲ្យចាប់អារម្មណ៍ថ្មីមួយបានបង្ហាញថា ស្រ្ដីដែលញ៉ាំស្រាក្នុងចំនួនតិចល្មម ពោលគឺ មួយកែវ ទៅពីរកែវក្នុងមួយថ្ងៃ ឲ្យបានទៀតទាត់ នឹងធ្វើឲ្យស្រ្ដីមានសុខភាពល្អនៅពេលចាស់ទៅ។ យោងតាមអ្នកជំនាញ ឱកាសដែលធ្វើឲ្យស្រ្ដីប្រឈមមុខនឹងជំងឺច្រើន គឺនៅពេលដែលស្រ្ដីឈានចូលដល់វ័យ៧០ឆ្នាំឡើងទៅ ប៉ុន្ដែការសិក្សានេះបានរកឃើញថា ស្រ្ដីដែលញ៉ាំស្រាក្នុងកម្រិតតិចល្មមក្នុងវ័យកណ្ដាល នឹងអាចកាត់បន្ថយហានីភ័យនៃជំងឺនាពេលចាស់នោះ ដូចជាជំងឺខួរក្បាល ការធ្លាក់ទ្រុធទ្រោមផ្នែករាងកាយជាដើម។
លោកវេជ្ជបណ្ឌិត Qi Sun ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ រួមនឹងអ្នកស្រាវជ្រាវផ្សេងទៀត ដែលមកពីសាលាពេទ្យដ៏ល្បី គឺ Harvard School of Public Health នៅ Boston បានបញ្ជាក់ថា ក្រសួងកសិកម្មរបស់អាមេរិកក៏បានណែនាំឲ្យប្រជាជនញ៉ាំស្រា ក្នុងកម្រិតមួយតិចល្មមដែរ មិនមែនអត់សោះនោះទេ ជាក់ស្ដែងគឺមួយកែវសម្រាប់ស្រ្ដី និងពីរកែវសម្រាប់បុរស ព្រោះវាអាចជួយដល់សុខភាពបាន។ ចំណែកឯការសិក្សានាពេលនេះ គឺរឹតតែច្បាស់ថែមទៀតថា ការញ៉ាំស្រាពេលវ័យកណ្ដាល នឹងមានប្រយោជន៍នៅពេលចាស់ទៅ ជាពិសេសគឺស្រ្ដី។
ការស្រាវជ្រាវនេះបានធ្វើឡើងទៅលើស្រ្ដីចំនួន ១៤០០០នាក់ ហើយអ្នកទាំងអស់នោះ ត្រូវបានគេសួរអំពីបរិមាណញ៉ាំស្រារបស់ពួកគេ។ ជាលទ្ធផលបានបង្ហាញថា ស្រ្ដីដែលញ៉ាំស្រាក្នុងកម្រិតសមល្មម អាចរីករាយនឹងជីវិតដ៏ល្អប្រសើរនៅពេលដែលពួកគេចាស់ទៅ (មិនរួមបញ្ចូលទាំងអ្នកជក់បារី អ្នកមានប្រវត្ដិគ្រួសារធ្លាប់កើតជំងឺបេះដូង និងអ្នកធាត់ខ្លាំងនោះទេ)។
ឱកាសនៃការទទួលបានសុខភាពល្អ បានកើនឡើងចំនួន ២៨ភាគរយ ចំពោះស្រ្ដីដែលញ៉ាំស្រាតែមួយ ទៅពីរកែវជារៀងរាល់ថ្ងៃ ខណៈដែល ១៩ភាគរយសម្រាប់អ្នកដែលផឹកពីកន្លះកែវ ទៅមួយកែវពេញក្នុងមួយថ្ងៃ។
ការសិក្សានេះក៏បានរកឃើញដែរថា ស្រ្ដីដែលញ៉ាំស្រាចាប់ពី៥កែវ ទៅ៧កែវក្នុងមួយសប្ដាហ៍ ក៏ទទួលបានប្រយោជន៍សុខភាពស្រដៀងគ្នានោះដែរ។
តើ អ្នកជឿទេថា ការសើច គឺជាឱសថដ៏ល្អបំផុត? ជាការពិតណាស់ ការសើចពិតជាមានប្រយោជន៍ចំពោះសុខភាពបេះដូងរបស់អ្នក។ ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីសាកល វិទ្យាល័យ Maryland School of Medicin នៅរដ្ឋម៉ារីលែន សហរដ្ឋអាមេរិក បានរកឃើញថា ការសើចដោយចេញពីចិត្តជារៀងរាល់ថ្ងៃ អាចជួយបង្កើនមុខងារនៃសរសៃឈាមបាន។ ការស្រាវជ្រាវនេះបានបង្ហាញថា ការមើលរឿងកំប្លែង ឬកម្មវិធីទូរទស្សន៍ណាដែលកំប្លែង គឺពិតជាល្អចំពោះសុខភាព ហើយការសើចដោយចេញពីចិត្ត (មិនមែនសើចទាំងបង្ខំ ឬធ្វើជាសើចនោះទេ) មានភាពវិជ្ជមានចំពោះមុខងារនៃបេះដូង ខណៈដែលអារម្មណ៍ធុញទ្រាន់ ស្រ្ដេស ឬការមើលរឿងគួរឲ្យខ្លាច ធ្វើឲ្យសរសៃឈាមតឹងណែន ដែលអាចប៉ះពាល់ដល់មុខងារនៃបេះដូង ដែលជាទូទៅអាចឈានទៅដល់មានបញ្ហាបេះដូង។
នៅក្នុងការសិក្សានេះ លោកសាស្រ្ដាចារ្យ Michael Miller និងសហការីរបស់គាត់ បានធ្វើចាប់តាំងពីជាង១០ឆ្នាំមុនមកម្លេះ ហើយបានធ្វើការស្ទង់មតិទៅលើមនុស្ស ៣០០នាក់ ទាំងមាន និងគ្មានជំងឺបេះដូង។
ក្រោយពីធ្វើការសិក្សាអស់រយៈពេលជាយូររួចមក ក្រុមអ្នកស្រាវជ្រាវទាំងនេះបានរកឃើញថា អ្នកដែលចូលចិត្តមើលរឿងបែបរន្ធត់ ឬរឿងដែលស្រ្ដេស គឺមានសុខភាពមិនសូវល្អ ដោយសារតែការបន្ថយប្រព័ន្ធឈាមរត់។ ចំណែកឯក្រុមអ្នកដែលមើលរឿងបែបកំប្លែងវិញ មានភាពប្រសើរជាង ដោយសារតែសរសៃឈាមបានដំណើរការបានយ៉ាងល្អ។
ក្រោយពីវិភាគរួចមក ក្រុមរបស់លោក Miller បានរកឃើញថាមានភាពខុសគ្នានៃដំណើរឈាមរត់រវាង អ្នកដែលសើច និងអ្នកដែលមានអារម្មណ៍ស្រ្ដេសចំនួន ៣០ ទៅ៥០%។
មិនត្រឹមតែមានប្រយោជន៍ចំពោះបេះដូងប៉ុណ្ណោះទេ ក្រុមអ្នកស្រាវជ្រាវក៏បានបញ្ជាក់ដែរថា ការសើចគឺមានប្រយោជន៍ចំពោះសុខភាពខ្លាំងណាស់។ ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាផ្សេងទៀត នឹងត្រូវធ្វើឡើង ដើម្បីដឹងឲ្យកាន់តែច្បាស់ពីទំនាក់ទំនងនៃការសើច ជាមួយនឹងសុខភាពបេះដូង។
ប្រភពដើមមកពី http://www.khmersarika.com/
ស្រាក៏អាចជួយឲ្យស្រ្ដីមានសុខភាពល្អបានដែរ
លោកវេជ្ជបណ្ឌិត Qi Sun ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ រួមនឹងអ្នកស្រាវជ្រាវផ្សេងទៀត ដែលមកពីសាលាពេទ្យដ៏ល្បី គឺ Harvard School of Public Health នៅ Boston បានបញ្ជាក់ថា ក្រសួងកសិកម្មរបស់អាមេរិកក៏បានណែនាំឲ្យប្រជាជនញ៉ាំស្រា ក្នុងកម្រិតមួយតិចល្មមដែរ មិនមែនអត់សោះនោះទេ ជាក់ស្ដែងគឺមួយកែវសម្រាប់ស្រ្ដី និងពីរកែវសម្រាប់បុរស ព្រោះវាអាចជួយដល់សុខភាពបាន។ ចំណែកឯការសិក្សានាពេលនេះ គឺរឹតតែច្បាស់ថែមទៀតថា ការញ៉ាំស្រាពេលវ័យកណ្ដាល នឹងមានប្រយោជន៍នៅពេលចាស់ទៅ ជាពិសេសគឺស្រ្ដី។
ការស្រាវជ្រាវនេះបានធ្វើឡើងទៅលើស្រ្ដីចំនួន ១៤០០០នាក់ ហើយអ្នកទាំងអស់នោះ ត្រូវបានគេសួរអំពីបរិមាណញ៉ាំស្រារបស់ពួកគេ។ ជាលទ្ធផលបានបង្ហាញថា ស្រ្ដីដែលញ៉ាំស្រាក្នុងកម្រិតសមល្មម អាចរីករាយនឹងជីវិតដ៏ល្អប្រសើរនៅពេលដែលពួកគេចាស់ទៅ (មិនរួមបញ្ចូលទាំងអ្នកជក់បារី អ្នកមានប្រវត្ដិគ្រួសារធ្លាប់កើតជំងឺបេះដូង និងអ្នកធាត់ខ្លាំងនោះទេ)។
ឱកាសនៃការទទួលបានសុខភាពល្អ បានកើនឡើងចំនួន ២៨ភាគរយ ចំពោះស្រ្ដីដែលញ៉ាំស្រាតែមួយ ទៅពីរកែវជារៀងរាល់ថ្ងៃ ខណៈដែល ១៩ភាគរយសម្រាប់អ្នកដែលផឹកពីកន្លះកែវ ទៅមួយកែវពេញក្នុងមួយថ្ងៃ។
ការសិក្សានេះក៏បានរកឃើញដែរថា ស្រ្ដីដែលញ៉ាំស្រាចាប់ពី៥កែវ ទៅ៧កែវក្នុងមួយសប្ដាហ៍ ក៏ទទួលបានប្រយោជន៍សុខភាពស្រដៀងគ្នានោះដែរ។
ការសើច គឺជាឱសថព្យាបាលជំងឺបេះដូងដ៏សកិ្តសិទ្ធិ