ស្វែងយល់ពីបញ្ហាចំណង់ផ្លូវភេទរបស់ស្រ្ដី
បុរស ភាគច្រើនប្រហែលជាពិបាកនឹងជឿណាស់មែន ទេ ថាជាងពាក់កណ្ដាលនៃស្រ្ដី គឺមានការឈានដល់ ចំណុចកំពូលនៃតម្រេកក្លែងក្លាយនោះ។ ទោះបីជា ពិ បាកឲ្យជឿតែវាជាការពិត ដែលត្រូវបានការសិក្សាជាច្រើនរកឃើញដូចៗគ្នា ដែលក្នុងនោះលទ្ធផលនៃការស្រាវជ្រាវមួយដែលទើបនឹងចេញកាលពី សប្ដាហ៍មុន បានបង្ហាញថាដូច្នេះមែន។ ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិកាំងជាច្រើននាក់ បានធ្វើការសាកសួរស្រ្ដីជាង៤០០នាក់ ហើយទីបំផុតលទ្ធផលបានបង្ហាញ ស្រ្ដីចំនួន ៥៣,៩ភាគរយ បានធ្វើពុតជាដល់កម្រិតកំពូលនៃតម្រេក ឬហៅថាចំណុចសុខស្រួលបំផុតនោះ។ ការធ្វើបែបនេះ គឺដោយសារតែស្រ្ដី ចង់បំពេញចិត្តដៃគូរបស់ខ្លួន ឬមិនចង់ឲ្យដៃគូមិនសប្បាយចិត្ត។
បញ្ហាចម្បងបំផុត គឺការខ្វះនូវចំណង់ផ្លូវភេទរបស់ស្រ្ដី ដែលក្នុងនោះមានស្រ្ដីចំនួន ៣០ភាគរយ បានអះអាងថា ពួកនាងគ្មានអារម្មណ៍ផ្លូវភេទនេះសោះ ដូច្នេះទោះបីជាប្រឹងប៉ុណ្ណាក៏គ្មានបានការដែរ។
ក្រុមអ្នកជំនាញបានបញ្ជាក់ ការខ្វះនូវ libido ឬចំណង់ផ្លូវភេទ គឺអាចបង្កឡើងដោយសារកត្តាជាច្រើន ដូចជា ការប្រេះឆាទំនាក់ទំនងជាមួយនឹងដៃគូ ឬក៏ដោយសារជំងឺផ្សេងៗ ឬអាចបង្កឡើងដោយការធ្លាក់ចុះអ័រម៉ូនសិចជាដើម។
លោក John Studd ដែលជាសាស្រ្ដាចារ្យជំនាញខាងចំណង់ផ្លូវភេទមកពីចក្រភពអង់គ្លេស បាននិយាយថា ចំណង់ផ្លូវភេទ គឺជាបញ្ហាដ៏ស្មុគស្មាញមួយ ដែលវាជាការរួមបញ្ចូលគ្នារវាងខួរក្បាល បេះដូង និងអ័រម៉ូន។
មូលហេតុផ្សេងទៀត ដែលបង្កឲ្យអ្នកមិនចង់រួមភេទ គឺដោយសារតែ ភាពខ្សោយផ្លូវភេទរបស់បុរស ឬក៏ភាពស្ងួតនៃប្រដាប់ភេទនារី។ ប្រសិនបើអ្នក អានសៀវភៅស្រើបស្រាល ឬមើលវីដេអូសិចជាមួយនឹងដៃគូ ប៉ុន្ដែអ្នកហាក់ដូចគ្មានអារម្មណ៍អ្វីនោះ គឺនេះហើយជាចម្លើយបញ្ជាក់ថា អ្នកមានបញ្ហាផ្នែកចំណង់ផ្លូវភេទហើយ។
បញ្ហាចំណង់ផ្លូវភេទរបស់នារីនេះ បានធ្វើឲ្យអ្នកជំនាញមានការពិបាកក្នុងការកែខៃផងដែរ។ ដោយមានអ្នកជំនាញខ្លះ បានលើកយកនូវវិធីព្យាបាលតាមបែបវិជ្ជសាស្រ្ដ ក៏ដូចជាញ៉ាំថ្នាំ។